khmer eng
  • ឧត្ដក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរការប្រគល់ប័ណ្ណសរសើដល់សិស្សានុសិស្សសាលាសេហ្វហេវុិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរការប្រគល់ប័ណ្ណសរសើដល់សិស្សានុសិស្សសាលាសេហ្វហេវុិន ដែលទទួលបានជ័យលាភីលទ្ធផលសិក្សាដំណាច់ឆ្នាំ២០២២-២០២៣ ពិធីនេះមានការអញ្ជើញអមដំណើរ ឯកឧត្ដម កែវ សេងឡាយ មេបញ្ជាការជួរមុខ បញ្ជាការដ្ឋាន អគ្គបញ្ជាការកងរថក្រោះប្រចាំភូមិភាគទី៥ លោក អុិន ជំនោរ អគ្គនាយកអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោក ចែម សំបូរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រួមជាមួយមាតាបីតាអាណាព្យាបាលសិស្ស ស្ថិតនៅសាលាសេហ្វហេវុិន ក្នុងភូមិ ភូមិកូនដំរី  សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន